
អំពីយើងខ្ញុំ Canopy Sands
តើយើងខ្ញុំជាអ្នកណា ?
ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន ឯ.ក (Canopy Sands Development Co., Ltd) មានគោលបំណង និងឆន្ទះចូលរួមជំរុញពន្លឿនការអភិវឌ្ឍវិស័យសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេសកម្ពុជា ។ ដើម្បីអាចសម្រេចគោលបំណងមួយនេះបាន ពួកយើងបានផ្តួចផ្តើម និងជំរុញគម្រោងជាច្រើនដែលប្រកបដោយចីរភាព ។ គម្រោងទាំងនោះក៏នឹងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់សាធារណៈ និងចូលរួមចំណែកយ៉ាងសកម្មដល់សហគមន៍មូលដ្ឋាននៅខេត្តព្រះសីហនុ ។
ដោយមានការធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអាជីវកម្មក្នុងស្រុក និងបណ្តាញផ្គត់ផ្គង់ក្នុងវិស័យសំខាន់ៗនានា ពួកយើងបានដាក់ចេញនូវយុទ្ធសាស្រ្តរួម ដើម្បីឱ្យក្រុមហ៊ុនមានការវិវឌ្ឍ ។
សមិទ្ធិផលរបស់យើងខ្ញុំ
ទីក្រុងរាម
ទីក្រុងរាម ជាតំបន់កម្សាន្តនិងអាជីវកម្មលំដាប់ថ្នាក់ពិភពលោកដែលមានទីតាំងនៅក្រុងព្រះសីហនុ ប្រទេសកម្ពុជា ។ គម្រោងនេះ មានទីតាំងស្ថិតនៅលើដីទំហំ ៨៣៤ហិកតា នៅចុងខាងត្បូងនៃក្រុងព្រះសីហនុដែលមានចម្ងាយប្រមាណ ២៣៥ គីឡូម៉ែត្រ ភាគនិរតីនៃរាជធានីភ្នំពេញ ។
គម្រោងទីក្រុងបែបថ្មីនេះ ផ្តោតក្តីសង្ឃឹមនឹងក្លាយជាតំបន់ដ៏សំខាន់ដែលមានគ្រប់វិស័យ គ្រប់មុខងារ សំរាប់ផ្តល់ជូនអោយប្រជាជនកម្ពុជា នូវ ភាពជឿនលឿន ងាយស្រួលក្នុងការរស់នៅ ប្រកបរបររកស៊ីនិងការងារដ៏សំបូរបែប ។