អំពីយើងខ្ញុំ

អំពីយើងខ្ញុំ Canopy Sands

តើយើងខ្ញុំជាអ្នកណា ?

ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន ឯ.ក (Canopy Sands Development Co., Ltd) មានគោលបំណង និងឆន្ទះចូលរួមជំរុញពន្លឿនការអភិវឌ្ឍវិស័យសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេសកម្ពុជា ។ ដើម្បីអាចសម្រេចគោលបំណងមួយនេះបាន ពួកយើងបានផ្តួចផ្តើម និងជំរុញគម្រោងជាច្រើនដែលប្រកបដោយចីរភាព ។ គម្រោងទាំងនោះក៏នឹងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់សាធារណៈ និងចូលរួមចំណែកយ៉ាងសកម្មដល់សហគមន៍មូលដ្ឋាននៅខេត្តព្រះសីហនុ ។ ដោយមានការធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអាជីវកម្មក្នុងស្រុក និងបណ្តាញផ្គត់ផ្គង់ក្នុងវិស័យសំខាន់ៗនានា ពួកយើងបានដាក់ចេញនូវយុទ្ធសាស្រ្តរួម ដើម្បីឱ្យក្រុមហ៊ុនមានការវិវឌ្ឍ ។ ក្នុងនោះ ពួកយើងបានប្រកាន់ភ្ជាប់នូវវិធីសាស្ត្រក្តោបរួម និងខុសប្លែកពីក្រុមហ៊ុននានាដែលនឹងផ្តល់នូវចំណូលសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព  អត្ថប្រយោជន៍វិជ្ជមានសម្រាប់សង្គម ប្រជាជនក្នុងមូលដ្ឋាន និងចំណូលវិនិយោគដែលគួរឱ្យទាក់ទាញ ។ ក្នុងរយៈពេលពីប្រាំទៅដប់ឆ្នាំខាងមុខ ពួកយើងនឹងបង្ហាញសមិទ្ធិផលរបស់ក្រុមហ៊ុនដែលប្រមូលផ្គុំទៅដោយគម្រោង និងការងារចម្រុះដែលមានគុណតម្លៃសេដ្ឋកិច្ចខ្ពស់ ។ ពួកយើងអាចសម្រេចគោលដៅទសវត្សរ៍នេះបានតាមរយៈការខិតខំប្រឹងប្រែងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូរដ្ឋនិង ឯកជនក្នុងវិស័យធុរកិច្ច ទេសចរណ៍ ភស្ដុភារ និងការរៀបចំទំនិញ ការចែកចាយទំនិញ ការដឹកជញ្ជូន ការថែទាំសុខភាព និងការអប់រំ ។

ស្របតាមយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់គុណភាពជីវិតនិងសុខុមាលភាពរបស់ប្រជាជនក៏ដូចជាពង្រឹងវិស័យទេសចរណ៍របស់ខេត្តព្រះសីហនុ យើងបាននឹងកំពុងអភិវឌ្ឍ គម្រោងធំៗលំដាប់ពិភពលោកដែលដូចជាគោលដៅអាជីវកម្មនិងគោលដៅកម្សាន្ត ។ យើងជឿជាក់ថា គម្រោងទាំងនេះ នឹងក្លាយទៅជាគម្រោងថ្មីស្រឡាង និងឈានមុខគេ នៅកម្ពុជា ។

គម្រោងថ្មីមួយរបស់ពួកយើងដែលគេស្គាល់តាមរយៈឈ្មោះ “ ទីក្រុងរាម” គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះ និងពហុបំណង ។ ក្នុងគម្រោងដ៏ធំមួយនេះ វានឹងមានចំណុចទាក់ទាញជាច្រើនដូចជាឧទ្យានកម្សាន្តបែបគ្រួសារ តំបន់កម្សាន្តនិងអប់រំ មជ្ឈមណ្ឌលពាណិជ្ជកម្មនិងហិរញ្ញវត្ថុ វីឡានិងអាផាតមិន និងលំនៅដ្ឋានដ៏ប្រណិតជាច្រើន ។ ក្នុងគម្រោងនេះ ក៏មានអគារបដិសណ្ឋារកិច្ចលំដាប់ពិភពលោកជាច្រើន ដូចជា សណ្ឋាគារលំដាប់ផ្កាយប្រាំ រមណីយដ្ឋាន អាផាតមិន អគារសន្និបាត សាលមង្គលការ ហាងលក់ទំនិញនិងដីសម្រាប់ពង្រីកអាកាសយានដ្ឋាននាថ្ងៃអនាគត ។

ចក្ខុវិស័យ

ដើម្បីបង្កើតបរិបទដែលពោពេញទៅដោយសក្តានុពលសម្រាប់ការរស់នៅនិងប្រកបការងារ ហើយដែលនឹងជួយជម្រុញ ជីវភាពនិងសុខុមាលភាពរបស់សហគមន៍ អោយរីកចម្រើននិងមានភាពរុងរឿងយូរអង្វែង ។

បេសកកម្ម

ដើម្បីអភិវឌ្ឍគម្រោងអចលនៈទ្រព្យប្រកបដោយនិរន្តរភាព ហើយអាចបម្រើដល់សេចក្តីត្រូវការក្នុងរយៈពេលយូរអង្វែងរបស់សហគមន៍មូលដ្ឋាន តាមរយៈការបង្កើតគុណតម្លៃ ភាពរីកចម្រើន និងភាពជោគជ័យដល់ទៅសហគមន៍ ។

គុណតម្លៃស្នូល

គុណតម្លៃស្នូលក្នុងសកម្មភាព ក្នុងការងារ និងក្នុងការទំនាក់ទំនង របស់ពួកយើង គឺស្ថិតនៅលើភាពស្មោះត្រង់ គណនេយ្យភាព ឧត្តមភាព ភាពស្មោះត្រង់ ការច្នៃប្រឌិត សេវាកម្មភាព និងភាពជាអ្នកដឹកនាំដែលប្រកបទៅដោយគុណធម៌។

ហេតុអ្វីបានជាត្រូវជ្រើសយកពួកយើង?

ថ្នាក់ដឹកនាំរបស់ Canopy Sands ពោពេញទៅដោយមនុស្សដែលមានជំនាញច្បាស់លាស់ មានបទពិសោធន៍ខ្ពស់ មានកេរ្តិ៍ឈ្មោះនៅក្នុងវិស័យ ហើយដែលទទួលបានការគោរពពីអ្នកជំនាញផ្សេងៗទាំងនៅកម្ពុជា និងសិង្ហបុរី ។ ពួកគាត់ម្នាក់ៗសុទ្ធតែមានទស្សនៈនិងវិធីសាស្ត្រពិសេសថ្មីប្លែកដែលមានយុទ្ធសាស្ត្រលំដាប់ពិភពលោកដើម្បីសម្រេចបានលទ្ធផលល្អ ។ Canopy Sands កំពុងបង្កើតឲ្យមានជាមូលដ្ឋានគ្រឹះក្នុងការជម្រុញឱកាសសេដ្ឋកិច្ចអោយកាន់តែខ្ពស់និងមានប្រសិទ្ធិភាព ដើម្បីបង្កើតអត្ថប្រយោជន៍សេដ្ឋកិច្ចសង្គមនិងធានានូវវិបុលភាពយូរអង្វែងដល់អ្នកចូលរួមទាំងអស់គ្នា ។

ជាក្រុមហ៊ុនដែលឈានមុខគេក្នុងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ពួកយើងកំពុងសាងសង់រមណីយដ្ឋាននិងសហគមន៍ចម្រុះមុខងារថ្មីៗដែលពោពេញទៅដោយភាពរស់រវើកក្នុងព្រះរាជាណាចក្រកម្ពុជា ។ គម្រោងសំណង់អគារនីមួយៗសុទ្ធតែឆ្លងកាត់ការត្រួតពិនិត្យផ្នែកគុណភាព ស្របតាមស្តង់ដារអន្តរជាតិ ។ ជាមួយនឹងសកម្មភាពទាំំងអស់នេះ យើងជឿជាក់ថា ក្រុមហ៊ុនរបស់យើងនឹងចូលរួមបង្កើតឱកាសសេដ្ឋកិច្ចសង្គមនិងបង្កើតឱកាសអប់រំ ព្រមទាំងផ្តល់នូវអត្ថប្រយោជន៍ប្រកបដោយនិរន្តរភាពនិងយូរអង្វែងដល់សហគមន៍នានាក្នុងប្រទេសកម្ពុជា ។

ក្រុមការងារ

Khong Weng Fook

នាយកគ្រប់គ្រង

លោក Khong ជាអ្នកជំនាញដែលមានបទពិសោធន៍និងឯកទេសច្បាស់លាស់។ ក្នុងរយៈពេល២៥ឆ្នាំដែលលោកស្ថិតនៅក្នុងវិស័យនេះ លោកបានទទួលភាពជោគជ័យ និងបទពិសោធន៍ការងារជាច្រើន ដូចជា យុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍ វិធីសាស្ត្រដើម្បីកំណត់និងបង្កើនប្រសិទ្ធភាពឱកាសអាជីវកម្មថ្មីៗ និង បទពិសោធន៍គ្រប់គ្រងក្រុមការងារដែលមានមុខងារជម្រុះ ។ លោកបានចូលបម្រើការងារនៅក្រុមហ៊ុន Surbana…

Ng Weng Cheng

នាយកជាន់ខ្ពស់ ផ្នែកគម្រោង

លោក Ng មានបទពិសោធជាង ៤០ ឆ្នាំក្នុងមុខតំណែងការងារផ្សេងៗខាងផ្នែកជាប្រធានគម្រោងនិងសាងសង់ ជានាយកផ្នែកគម្រោង និងជានាយករង(ប្រតិបត្តិការ) ។ នាពេលបច្ចុប្បន្ន គាត់ជាអ្នកពិគ្រោះយោបល់ផ្នែកគ្រប់គ្រងគម្រោង នៅ Suzhou Jcon Building…