ក្នុងនាមជាសមាជិកនៃ Prince Holding Group យើងមានយុទ្ធសាស្រ្តដែលសំដៅលើមុខងារ៣គឺបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ។ យុទ្ធសាស្ត្រនេះ យើងនឹងផ្តោតទៅលើការអប់រំនិងការអភិវឌ្ឍយុវជន ការជួយសង្គ្រោះពេលមានគ្រោះមហន្តរាយ និងការថែទាំសុខភាព ។ ខាងក្រោមនេះគឺជាឧទាហរណ៍ខ្លះៗនៃគំនិតផ្តួចផ្តើម (ESG) របស់ក្រុមហ៊ុនយើងខ្ញុំ៖
- គ្រុបក្រុមហ៊ុនយើងបានបើកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ Prince Horology Vocational Training Center ដែលជាសាលាបង្រៀនបង្កើតនាឡិកាដំបូងគេក្នុងប្រទេសកម្ពុជាដែលត្រូវបានសាងសង់ឡើងតាមស្តង់ដាររបស់ប្រទេសស្វីស ។ សាលានេះនឹងផ្តល់ឱ្យប្រជាជនកម្ពុជានូវឱកាសរៀនជំនាញហត្ថកម្មថ្មីមួយនោះគឺ ជំនាញផលិតនាឡិកា ។
- កាលពីខែធ្នូឆ្នាំ ២០២០ យើងបានបរិច្ចាគថវិកាចំនួន ៣,០០០,០០០ ដុល្លារអាមេរិកដើម្បីជួយប្រទេសកម្ពុជាក្នុងការទិញវ៉ាក់សាំងការពារពីមេរោគ Covid – ១៩ ចំនួន ១ លានដប ។
រហូតមកដល់ពេលនេះ មូលនិធិសប្បុរសធម៌របស់ពួកយើង (Prince Charitable Foundation) បានជួយអោយពួកយើងជួបនិងជួយប្រជាជនកម្ពុជាជាង ៣២០,០០០ នាក់ ។ ក្នុងនោះ យើងបានបង្កើតសកម្មភាពចុះមូលដ្ឋានជាង ២៤០ដង និងបានចំណាយថវិកាជាង ១១ លានដុល្លារអាមេរិកក្នុងការទិញសម្ភារៈចាំបាច់នានាដល់ប្រជាជនដែលកំពុងត្រូវការជំនួយ ។