Kelvin Teo

Kelvin Teo

នាយកជាន់ខ្ពស់ផ្នែកផែនការនិងអភិវឌ្ឍន៍

លោក Kelvin មានបទពិសោធន៍ជាង ២៥ ឆ្នាំ ធ្វើការជាមួយក្រុមហ៊ុនវិស័យឯកជននិងរដ្ឋក្នុងឧស្សាហកម្មអចលនទ្រព្យ ។ ចំណេះដឹងផ្នែកការងារនិងជំនាញដ៏ចម្រុះរបស់គាត់ មានដូចជា ការគ្រប់គ្រងយុទ្ធសាស្រ្ត ការអភិវឌ្ឍន៍អាជីវកម្ម ការគ្រប់គ្រងការអភិវឌ្ឍន៍គម្រោងអចលនៈទ្រព្យ ចាប់ពីគំនិតផ្តួចផ្តើមរហូតដល់បញ្ចប់គម្រោង (ជាអ្នកម៉ៅការ អ្នកពិគ្រោះយោបល់ និងអ្នកអភិវឌ្ឍន៍) ។ ក្នុងនាមជានាយកប្រតិបត្តិផ្នែកអចលនៈទ្រព្យដ៏ពូកែក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយជាអ្នកគ្រប់គ្រងនិងទទួលខុសត្រូវលើចំណូលចំណាយក្រុមហ៊ុន លោក Kelvin ត្រូវបានគេទទួលស្គាល់ថាជាអ្នកដឹកនាំដែលមានសមត្ថភាពក្នុងវិស័យជំនួញម្នាក់ ។ និយាយចំពោះសមទ្ធិផលការងារដទៃទៀត លោកត្រូវបានគេទទួលស្គាល់ថាជាអ្នកជំនាញឯកទេសអភិវឌ្ឍន៏ផ្នែកវិស័យអចលនទ្រព្យនៅប្រទេសមីយ៉ាន់ម៉ា ដោយមានលោកជាអ្នកដឹកនាំខាងផ្នែកគ្រប់គ្រងនិងអភិវឌ្ឍន៏ ។

ក្នុងនាមជាប្រធានផ្នែកអចលនៈទ្រព្យម្នាក់ក្នុងចំណោមអ្នកអភិវឌ្ឍន៍អចលនៈទ្រព្យធំជាងគេនៅប្រទេសវៀតណាម លោកទទួលបន្ទុកការងារត្រួតពិនិត្យចាប់តាំងពីមុនពេលអនុវត្តន៏គម្រោង(ការចចារ) រហូតដល់បញ្ចប់គម្រោង(បញ្ចប់ការលក់និងបិទគម្រោង) ដោយធានាពីគុណភាពនិងគុណប្រយោជន៏និងទំនួលខុសត្រូវខ្ពស់បំផុតសំរាប់ការចំណេញនិងចំណាយ ។ ជាមួយជំនាញនិងបទពិសោធន៍របស់លោក Kelvin គាត់បានបំរើការងារដឹកនាំគម្រោងចម្រុះជាច្រើនដល់អតិថិជននិងក្រុមហ៊ុនរបស់គាត់តាមបណ្តាប្រទេសនានាមានដូចជានៅសិង្ហបុរី វៀតណាម មីយ៉ាន់ម៉ា កម្ពុជា ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន និង ម៉ុងហ្គោលីជាដើម ។

លោកបានបញ្ចប់គម្រោងធំ ៗ ជាច្រើនប្រកបទៅដោយជោគជ័យ ដែលក្នុងនោះរួមមានគម្រោងអភិវឌ្ឍន៍តាមទីក្រុង ការអភិវឌ្ឍន៍ឧស្សាហកម្មអគារលំនៅដ្ឋាន និងគម្រោងវិស្វកម្មសំណង់ស៊ីវិលនិងរ៉ែធ្យូងថ្ម ។ គម្រោងនានាដែលលោកបានចូលរួមក្នុងនាមជាអ្នកអភិវឌ្ឍន៍បឋមរួមមានដូចជា ទីក្រុងឧស្សាហកម្មអាប៊ូដាប៊ី ទីក្រុងពាណិជ្ជកម្ម Maple treeនៅBinh Duong ក៏ដូចជាគម្រោងទីក្រុង  New Clark Cityនៅប្រទេសហ្វីលីពីន ។