Khong Weng Fook
នាយកគ្រប់គ្រង
លោក Khong ជាអ្នកជំនាញដែលមានបទពិសោធន៍និងឯកទេសច្បាស់លាស់។ ក្នុងរយៈពេល២៥ឆ្នាំដែលលោកស្ថិតនៅក្នុងវិស័យនេះ លោកបានទទួលភាពជោគជ័យ និងបទពិសោធន៍ការងារជាច្រើន ដូចជា យុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍ វិធីសាស្ត្រដើម្បីកំណត់និងបង្កើនប្រសិទ្ធភាពឱកាសអាជីវកម្មថ្មីៗ និង បទពិសោធន៍គ្រប់គ្រងក្រុមការងារដែលមានមុខងារជម្រុះ ។ លោកបានចូលបម្រើការងារនៅក្រុមហ៊ុន Surbana Jurong Consultants Pte Ltd ចាប់ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០១៩ ហើយមុននោះទៀត គាត់ក៏បានធ្វើការជាមួយនឹង JTC Corporation Group របស់សាជីវកម្មគ្រុប ។ គាត់បានបម្រើការងារនៅក្នុងមុខតំណែងជាថ្នាក់ដឹកនាំ ក្នុងសកម្មភាព និងកិច្ចការងារជាច្រើន ។ ក្នុងនោះ លោកបានចំណាយពេល១៥ឆ្នាំនៅទីក្រុងSuzhouចាប់តាំងពីឆ្នាំ២០០៤ ។ ការងារនៅទីក្រុងនេះ បានជួយលោកប្រមូលបទពិសោធន៍ពេញលេញអំពីការអភិវឌ្ឍ ការរចនា និងការអនុវត្តគម្រោងនានាឱ្យចេញជារូបរាង ដូចជា គម្រោងសួនកម្សាន្ត គម្រោងពាណិជ្ជកម្ម គម្រោងលំនៅដ្ឋាន និងគម្រោងឧស្សាហកម្ម ។ ជាមួយនឹង គម្រោង ជីវសាស្ត្រ និង វិទ្យាសាស្ត្រជីវិត គម្រោងបដិសណ្ឋារកិច្ច និងវិទ្យាសា្ថន វាបានជម្រុញ គាត់អោយមានបទពិសោធន៍ជាមួយនឹង Suzhou Industrial Park ដែលជា គម្រោងរៀបចំទីក្រុងលំដាប់ពិភពលោក ហើយដែលត្រូវបានគេទទួលស្គាល់ ឱ្យតម្លៃជា ទីក្រុង(park city) លំដាប់ឈានមុខគេ ។
លោក Khong បានទទួលបរិញ្ញាបត្រផ្នែកវិស្វកម្មមេកានិក (ជាមួយនឹងកិត្តិយស) University of Glasgow របស់ចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៩៤ ។ គាត់ក៏ជាសមាជិកនៃវិទ្យាស្ថានវិស្វករ (IES) ។ ជាមួយនឹងវិទ្យាស្ថាននេះ គាត់បានចូលរួមយ៉ាងសកម្មក្នុងគណៈកម្មាធិការបច្ចេកទេស ដោយលោកបានចូលរួមក្នុងកិច្ចពិភាក្សាផ្នែកច្បាប់ និងផ្នែកនានាទៀតជាច្រើន ។