Ng Weng Cheng
នាយកជាន់ខ្ពស់ ផ្នែកគម្រោង
លោក Ng មានបទពិសោធជាង ៤០ ឆ្នាំក្នុងមុខតំណែងការងារផ្សេងៗខាងផ្នែកជាប្រធានគម្រោងនិងសាងសង់ ជានាយកផ្នែកគម្រោង និងជានាយករង(ប្រតិបត្តិការ) ។ នាពេលបច្ចុប្បន្ន គាត់ជាអ្នកពិគ្រោះយោបល់ផ្នែកគ្រប់គ្រងគម្រោង នៅ Suzhou Jcon Building Technology Co. Ltd សម្រាប់ CEIBSAA (សមាគមអតីតនិស្សិតពាណិជ្ជកម្មអន្តរជាតិចិន – អឺរ៉ុបនៅទី Suzhou) ដែលមានទីតាំងនៅទីក្រុង Suzhou ប្រទេសចិន ។ មុននេះទៀត លោកបានបម្រើការងារជានាយករង (ប្រតិបត្តិការ) នៅក្រុមហ៊ុន Jurong International Consultants (Suzhou) Co. Ltd. ពីឆ្នាំ ២០០០ ដល់ ២០០៨ ដែលពេលនេះ លោកបានទទួលបន្ទុកជាប្រធានអ្នកតំណាងឱ្យ ក្រុមហ៊ុនJurong International នៅក្នុងការិយាល័យទីក្រុងប៉េកាំងអស់រយៈពេល ៣ឆ្នាំ ហើយនិងជាប្រធានគម្រោងនៃគម្រោងពហុមុខងារធំៗជាច្រើន ។ បន្ទាប់មកទៀត គាត់បានក្លាយទៅជាប្រធានគម្រោងនៅក្រុមហ៊ុន Tishman Speyer Properties និងជាប្រធានគម្រោងនៃសណ្ឋាគារនិងរមណីយដ្ឋាន Shangri-La ។
លោក Ng បានទទួលបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រ ពី Asian Institute of Technology ។ លោកក៏មាន បរិញ្ញាបត្រវិទ្យាស្ត្រ (ជំនាញ រៀបចំផ្ទះនិងអគារ)ពី University of Science ដែលស្ថិតនៅទីក្រុង Penang នៃប្រទេសម៉ាឡេស៊ី ។ គាត់ក៏ជាសមាជិក នៃវិទ្យាស្ថាន Chartered Institute of Buildings និងជានិស្សិតបញ្ចប់ការសិក្សានៃវិទ្យាស្ថាន Institution of Civil Engineers នៅចក្រភពអង់គ្លេស ។