សមិទ្ធិផល

ការពិពណ៌នាសង្ខេប

ទីក្រុងរាម ជាតំបន់កម្សាន្តនិងអាជីវកម្មលំដាប់ថ្នាក់ពិភពលោកដែលមានទីតាំងនៅក្រុងព្រះសីហនុ ប្រទេសកម្ពុជា ។ គម្រោងនេះ មានទីតាំងស្ថិតនៅលើដីទំហំ ៨៣៤ហិកតា នៅចុងខាងត្បូងនៃក្រុងព្រះសីហនុដែលមានចម្ងាយប្រមាណ ២៣៥ គីឡូម៉ែត្រ ភាគនិរតីនៃរាជធានីភ្នំពេញ ។

ក្នុងនាមជាគម្រោងអភិវឌ្ឍន៍ដែលថ្មីស្រឡាងមួយក្នុងតំបន់នេះ ទីក្រុងរាមស៊ីធីនឹងបង្ហាញពីសម្រស់ទាក់ទាញគ្មានពីរនៃបេតិកភណ្ឌ ប្រពៃណី និងវប្បធម៌ សម្រស់ធម្មជាតិនៅជុំវិញតំបន់ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា មិនតែប៉ុណ្ណោះ ថែមទាំងគិតគូរយ៉ាងខ្លាំងនិងកាន់បន្ថយជាអតិបរមាចំពោះផលប៉ះពាល់ដែលអាចកើតមានឡើងចំពោះបរិស្ថាន ។

គម្រោងទីក្រុងបែបថ្មីនេះ ផ្តោតក្តីសង្ឃឹមនឹងក្លាយជាតំបន់ដ៏សំខាន់ដែលមានគ្រប់វិស័យ គ្រប់មុខងារ សំរាប់ផ្តល់ជូនអោយប្រជាជនកម្ពុជា នូវ ភាពជឿនលឿន ងាយស្រួលក្នុងការរស់នៅ ប្រកបរបររកស៊ីនិងការងារដ៏សំបូរបែប ។ ទន្ទឹមនឹងនេះផងដែរ ទីក្រុងរាម នឹងកសាងខ្លួនទៅជាគោលដៅអាជីវកម្មលំដាប់ពិភពលោ ដែលផ្តល់ជូនប្រជាជននូវការងារល្អៗនិងសំបូរបែប ព្រមទាំងលំនៅដ្ឋានលំដាប់កំពូលដែលបំពាក់ទៅដោយគ្រឿងបរិក្ខារល្អៗជាច្រើន ដែលផ្តល់នូវបរិក្ខារនិងបរិយាកាសសង្គមមួយដ៏គួរអោយចង់រស់នៅមួយ ។

គោលដៅចុងក្រោយរបស់យើង ជឿជាក់ថាគម្រោងនេះនឹងធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតជូនចំពោះប្រជាជនក្នុងតំបន់ ។

អត្ថប្រយោជន៍ពិសេសដែលបង្កើតឡើងសម្រាប់សហគមន៍ក្នុងតំបន់

ការបង្កើតអោយមានតំបន់អាជីវកម្មលំដាប់ខ្នាតអន្តរជាតិ គឺជាចំនុចចាប់ផ្តើមដ៏មានសក្តានុភាពសម្រាប់ទាក់ទាញអ្នកជំនាញកំពូលៗ ដែលមកពីក្រៅប្រទេសនិងតំបន់នានា ។ ហេតុនេះ វាញ៉ាំងឲ្យមានការផ្លាស់ប្តូរគ្នាលើផ្នែកចំណេះដឹងនិងជំនាញវិជ្ជាជីវះរវាងប្រជាជនក្នុងប្រទេសនិងក្រុមអ្នកដែលមកពីក្រៅប្រទេស ។ ដូចបានរៀបរាប់ខាងលើនេះ យើងជឿជាក់ថា វានឹងផ្តល់កំណើនសេដ្ឋកិច្ចនិងផលិតកម្មក្នុងតំបន់យ៉ាងមានប្រសិទ្ធិភាពនិងគួរអោយកត់សំគាល់ ជាមួយគ្នាផងដែរ វានឹងផ្តល់ការងារល្អៗយ៉ាងសំបូរបែបជូនដល់ប្រជាជនគ្រប់គ្នា ។

Video

OUR PARTNERS